https://cdn.norton-u.com/blog/storage_photos/August-2022/1661933937.jpg

អ្នកជំនាញផ្នែកស្ថាបត្យកម្មរួមគ្នាបង្កើត «សមាគមសហភាពស្ថាបត្យករខ្មែរ» ដើម្បីបម្រើផលប្រយោជន៍វិស័យស្ថាបត្យកម្ម តុបតែងលម្អ ស្ថាបត្យកម្មទេសភាព និងនគរូបនីយកម្មកម្ពុជា

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របពេលប្រទេសកម្ពុជាកំពុងវិវត្តន៍យ៉ាងឆាប់រហ័សជាពិសេសលើវិស័យស្ថាបត្យកម្ម និងសំណង់ ក្រុមអ្នកជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាមួយក្រុមដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំនោះ បានរួមគ្នាបង្កើតជា «សមាគមសហភាពស្ថាបត្យករខ្មែរ» (សសសខ) និងជាភាសាអង់គ្លេស Union of Khmer Architects Association (UKA) គឺជាសមាគមបម្រើផលប្រយោជន៍ស្ថាបត្យករ បម្រើផលប្រយោជន៍វិស័យស្ថាបត្យកម្ម វិស័យស្ថាបត្យកម្មតុបតែងលម្អ ស្ថាបត្យកម្មទេសភាព និងនគរូបនីយកម្មកម្ពុជា។

សមាគមសហភាពស្ថាបត្យករខ្មែរ ត្រូវបានក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់ជាផ្លូវការ ដើម្បីក្លាយជាសមាគមក្រៅរដ្ឋាភិបាលស្របច្បាប់ មិនធ្វើនយោបាយ មិនរកផលចំណេញ និងធ្វើសកម្មភាពរបស់ខ្លួនស្របតាមច្បាប់ និងលក្ខន្តិកៈដែលកំណត់។

បើតាមលោក ស៊ឹន សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហភាពស្ថាបត្យករខ្មែរ បានបញ្ជាក់ប្រាប់ពីការទទួលស្គាល់សមាគម ដោយក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ លោកថា ចក្ខុវិស័យរបស់សមាគម គឺជាមជ្ឈមណ្ឌលស្នូល ដើម្បីវិស័យស្ថាបត្យកម្មដោយប្រមូលផ្តុំស្ថាបត្យករ អ្នករចនា អ្នកតុបតែងលម្អ អ្នកស្ថាបត្យករទេសភាព និងនគរូបនីយករ ដើម្បីបង្កើតទស្សនសាងសង់ដោយលើកកម្ពស់គុណភាពនៃជីវិតរស់នៅ គុណភាពសង្គម វប្បធម៌ និងបរិស្ថាន តាមរយៈវិស័យស្ថាបត្យកម្ម រចនា តុបតែងលម្អ និងនគរូបនីយកម្ម។

លោក សុជាតិ បានបន្តថា៖ មនុស្សជាតិបានវិវត្តន៍ខ្លួនតាំងមិនមានអ្វីទាំងអស់រហូតដល់បដិវត្តន៍ឧស្សាហកម្មលើកទី១ និងបានបន្តឥតឈប់ឈរមកដល់សម័យបដិវត្តន៍ឧស្សាហកម្មលើកទី២ លើកទី៣ និងបច្ចុប្បន្នលើកទី៤ ឬហៅថា ៤.០។ យើងបានឃើញថាមនុស្សជាតិនៅតែបន្តស្វែងរកលក្ខ័ណដើម្បីធ្វើឱ្យជីវិតរស់នៅកាន់តែងាយស្រួល ដោយបានខិតខំធ្វើឱ្យវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាកាន់តែមានការរីកចម្រើនខ្លាំងក្លា ប៉ុន្តែក៏បានបង្ករជាផលប៉ះពាល់ខ្លាំងលើបរិស្ថានពិភពលោកទៅវិញ ពិសេសគឺការកើនឡើងកំដៅលើផែនដី និងការប្រែប្រួលអាកាសធាតុ។ ប្រទេសជាច្រើនក្នុងពិភពលោកបានអំពាវនាវឱ្យមានចូលរួមការពារផែនដីទាំងអស់គ្នា នៅក្នុងហ្នឹងវិស័យស្ថាបត្យកម្មខ្លួនឯងហ្នឹងជាអ្នកចូលរួមធំណាស់ ដើម្បីធ្វើឱ្យផែនដីអាចនឹងល្អប្រសើរ ឬមួយអាចបង្កឱ្យកាន់តែអាក្រក់ថែមទៅវិញ។ ដូច្នេះហើយបានជានៅលើពិភពលោកប្រទេសនីមួយៗ ព្យាយាមបង្កើតស្ថាបត្យកម្មបៃតង ដើម្បីចូលរួមជួយបរិស្ថាន និងមានលក្ខណះចិរភាពសម្រាប់ពិភពលោក។

អ្នកជំនាញផ្នែកស្ថាបត្យកម្មរូបនេះ បានបញ្ជាក់ថា ជនជាតិខ្មែរមានឈាមជ័រយ៉ាងខ្លាំងផ្នែកសិល្បៈ និងស្ថាបត្យកម្ម ស្តែងឡើងតាមរយៈសំណង់ប្រាង្គប្រាសាទ ដែលបានបន្សល់រាប់ពាន់នៅពាសពេញប្រទេសលម្អទៅដោយក្បូរក្បាច់រចនាយ៉ាងល្អឯក ដែលបានបញ្ជាក់ពីទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈ និងស្ថាបត្យកម្ម។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយ គឺដោយសារតែបញ្ហាសង្គ្រាមស៊ីវិល បានធ្វើឱ្យស្នាដៃទាំងនេះត្រូវបានខូចខាតច្រើន ប៉ុន្តែទោះយ៉ាងណាទេព្យកោសល្យនោះបានស្ថិតនៅជាមួយប្រជាជនយើងជានិច្ច។ បន្ទាប់ពីការអាក់ខានក្នុងការអភិវឌ្ឍមួយរយៈពេលអ្វីៗបានដំណើរការឡើងវិញ និងមកទល់ពេលបច្ចុប្បន្ននេះយើងបានមើលឃើញពីភាពរីកចម្រើនយ៉ាងខ្លាំងផ្នែកស្ថាបត្យកម្មនេះ ដែលវានឹងបន្តវិវត្តន៍ទៅមុខហើយដែលខ្ញុំជឿជាក់ថានឹងនាំយកមកវិញនូវភាពអស្ចារ្យដែលយើងធ្លាប់មានកន្លងមក។

បន្ថែមពីនេះ លោក ស៊ឹន សុជាតិ បានគូសបញ្ជាក់បន្ថែមថា សមាគមសហភាពស្ថាបត្យករខ្មែរនឹងក្លាយជាចំណែកពង្រឹងចំណងមិត្តភាពក្នុងចំណោមស្ថាបត្យករ លើកកម្ពស់កិត្យានុភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាបត្យករ, លើកកម្ពស់វិជ្ជាជីវៈស្ថាប្យកម្ម និងលើកកម្ពស់ទំនាក់ទំនងប្រកបដោយសុខដុមរមនីយកម្មរវាងស្ថាបត្យករ និងរវាងក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យស្ថាបត្យកម្ម។ សមាគមនេះក៏នឹងចូលរួមបង្កើតវិបុលភាព និងភាពល្អប្រសើរក្នុងវិស័យស្ថាបត្យកម្ម តុបតែងលម្អ និងរៀបចំទីក្រុង ព្រមទាំងលើកតម្កើងវប្បធម៌ជាតិ សង្គម និងបរិស្ថាន, រួមចំណែកថែរក្សា ការពារ និងអភិវឌ្ឍន៍វិស័យស្ថាបត្យកម្មខ្មែរ និងលើកកម្ពស់អត្តសញ្ញាណជាតិ។ លោកបានបន្តថា សមាគមនឹងចូលរួមចំណែកសិក្សាស្រាវជ្រាវ និងបង្កើតគម្រោងស្ថាបត្យកម្មដែលឆ្លើយតបនឹងតម្រូវការមនុស្សជាតិ ស្ថានភាពបរិស្ថាន និងបច្ចេកវិទ្យាពិភពលោកផងដែរ។

ដោយសុទិដ្ឋិនិយម លោក សុជាតិ បានបញ្ជាក់ថាស្ថាបត្យកម្មសម័យអង្គរបានបង្ហាញពីភាពរុងរឿងក្នុងសម័យអង្គរ ស្ថាបត្យកម្មសម័យអាណានិគមបារាំង បានបង្ហាញពីភាពដោយឡែកមួយនៃសម័យកាលនោះ ស្ថាបត្យកម្មខ្មែរសម័យថ្មីបានបង្ហាញពីភាពរីកចម្រើនក្នុងសម័យសង្គមរាស្ត្រនិយម ដូចគ្នានេះលោកអំពាវនាវដល់ស្ថាបត្យករទូទាំងប្រទេសរួបរួមគ្នាបង្កើតស្នាដៃស្ថាបត្យកម្មដំណាងសម័យកាលថ្មីនេះដែលកម្ពុជាកំពុងឆ្លងកាត់ដំណើរវិវត្តន៍រីកចម្រើនស្ទើរគ្រប់វិស័យក្នុងប្រទេស។

បើតាមលោក អ៊ុនផេង ពុធវិសាល ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមសហភាពស្ថាបត្យករខ្មែរ បានឱ្យដឹងថា ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យាខ្មែរឱ្យមានមុខមាត់នៅលេីឆាកជាតិ និងអន្តរជាតិការពង្រឹងទៅលេីគុណភាពអប់រំបន្ថែមក្នុងវិស័យជំនាញស្ថាបត្យកម្មជារឿងចាំបាច់។ លើសពីនេះ បង្កើតឱ្យមានការផ្សព្វផ្សាយ ដោយលើកយកស្នាដៃស្ថាបត្យកម្មដែលមានគុណភាពលើគំនិតច្នៃប្រឌិត មកធ្វើការចងក្រងជាឯកសាររូបភាពក្ដី ឯកសារវីដេអូក្ដី គឺជាកត្តាសំខាន់ ដែលត្រូវអនុវត្តដោយខានពុំបានក្នុងនោះដែរ រាល់ស្នាដៃដែលត្រូវបានយកមកធ្វើការផ្សព្វផ្សាយត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃដោយគណៈកម្មការបច្ចេកទេសវិនិច្ឆ័យជាមុនសិនរួមមាន៖

១៖ ស្នាដៃស្ថាបត្យកម្មលំនៅដ្ឋានសម័យបច្ចុប្បន្ន
២៖ ស្នាដៃស្ថាបត្យកម្មអគារខ្ពស់ (អគារពាណិជ្ជកម្ម អគារបដិសនដ្ឋារកិច្ច អគារស្នាក់នៅប្រមូលផ្តុំ។ល។)
៣៖ ស្នាដៃស្ថាបត្យកម្មបែបកន្លែងកម្សាន្ត (Resort)
៤៖ ស្ថាបត្យកម្មលំនៅដ្ឋានខ្មែរបុរាណ
៥៖ ស្ថាបត្យកម្មទសវត្សឆ្នាំ៦០
៦៖ ស្ថាបត្យកម្មសម័យអាណានិគមនិយមបារាំង។
៧៖ ស្ថាបត្យកម្មបែបសាសនា (វត្តអារាម ប្រាសាទនានា)។

បន្ថែមពីនេះ លោកវិសាល បានបន្តថា ការផ្សព្វផ្សាយនូវរាល់ការប្រកួតប្រជែងរបស់និស្សិតអំពីប្រធានបទទីក្រុងវ័យឆ្លាត ក៏ជាការសំខាន់ណាស់ដែរ ពីព្រោះវាជាការចូលរួមចំណែកផ្នែកគំនិត ដោះស្រាយក្នុងវិស័យជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា ជាមួយរាជរដ្ឋាភិបាល ដើម្បីប្រទេសបោះជំហ៊ានឆ្ពោះទៅតាមបច្ចេកវិទ្យាបែបទំនើបកម្ម។

ជាមួយគ្នានោះដែរ រៀបចំឱ្យមានជាកម្មវិធីពិពណ៌ស្នាដៃនិស្សិតប្រចាំឆ្នាំ ដើម្បីបង្ហាញ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នូវស្នាដៃស្ថាបត្យកម្មថ្មីៗ ក៏ដូចជាជំរុញ និងលើកទឹកចិត្តនិស្សិតឱ្យកាន់តែមុះមុតនៅក្នុងវិស័យជំនាញរបស់ខ្លួនផងដែរ។

ជាចុងក្រោយ លោក អ៊ុនផេង ពុធវិសាល បានបញ្ជាក់ថា ការរៀនសូត្រពីស្ថាបត្យកម្មល្បីៗនៅលើពិភពលោក ក៏ដូចជាស្នាដៃរបស់ស្ថាបត្យករល្បីៗលើពិភពលោកយើងនេះ គឺជាកត្តាបង្កើតនូវធនធានមនុស្សដ៏មានទេពកោសល្យ នៅលើវិស័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យារបស់ខ្មែរ យ៉ាងមានប្រសិទ្ធភាពជាទីបំផុត៕

Related Posts