https://cdn.norton-u.com/blog/storage_photos2/May-2024/1714965951.webp
Updated: 3 August 2023

ដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តមណ្ឌលគីរី

គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងបុគ្គលិកផ្នែកពាណិជ្ជសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចបានដឹកនាំនិស្សិតចុះទស្សនកិច្ចសិក្សាទៅកាន់ខេត្តមណ្ឌលគីរីកាលពីថ្ងៃទី៣១ ខែមិនា ដល់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ដែលមានចំនួន ២យប់ ៣ថ្ងៃ។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ និស្សិតបានចុះសិក្សា និងប្រមូលព័ត៌មានអំពីការដាំដុះ ការសង្វាក់ផលិតកម្មនៃការផលិតវេចខ្ចប់ ការធ្វើទីផ្សាររបស់សហគមន៍កាហ្វេ-ម្រេចខេត្តមណ្ឌលគិរី និងសិក្សាអំពីភាពរីកចម្រើនរបស់ប្រជាជននៅក្នុងសហគមន៏នៅពេលដែលមានវត្តមានសហគមន៍ និងការយល់ដឹងពីទីផ្សារនៃការនាំចេញម្រេចទៅកាន់ទីផ្សារក្រៅស្រុក។

សហគមន៍ម្រេច-កាហ្វេ ពិតជាផ្ដល់នូវការរីកចម្រើន និងអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ និងប្រជាកសិករនៅទីនោះយ៉ាងខ្លាំង។ ដោយសហគមន៍បានជួយឲ្យប្រជាកសិករមានជីវភាពប្រសើរឡើងខ្លាំង ផ្ដល់នូវការងារច្បាស់លាស់មួយ ជូនពួកគាត់ជាមួយនឹងទំនុកចិត្ត និងបច្ចេកទេសដ៏ល្អសមស្របតាមការចង់បានរបស់ទីផ្សារ។ ជួយស្វែងរកទីផ្សារដែលល្អ និងមានតម្លៃខ្ពស់ជូនប្រជាកសិករ ជួយលើកកម្ពស់នូវផលិតផលក្នុងស្រុកឲ្យមានការរីកចម្រើន និងទទួលបានគ្រាំទ្រពីសំណាក់ទីផ្សារក្នុងស្រុកនិងក្រៅស្រុក។ ជួយលើកកម្ពស់នូវការធ្វើកសិកម្មរបស់ប្រជាកសិករនៅក្នុងខេត្ត មណ្ឌលគិរីផ្ទាល់ក៏ដូចជាប្រជាកសិករដែលធ្វើកសិកម្មនៅក្នុងខេត្តផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ដំណើរទស្សនៈកិច្ចសិក្សានេះបានផ្តល់អោយនិស្សិតនូវការផ្សារភ្ជាប់រវាងទ្រឹស្តីទៅនឹងការអនុវត្តន៌ជាក់ស្តែងនិងបានអោយនិស្សិតយល់ដឹងពីការទំនាក់ទំនង ការធ្វើការងារជាក្រុម​ និងភាពជាអ្នកដឹកនាំ។ 

Related Posts