នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ និស្សិត ៥រូបមកពីផ្នែកសំណង់ស៊ីវិលឆ្នាំទី៣ ដែលមានឈ្មោះ ៖ លោកធី គីរីរតនា, កញ្ញា សឹន សុផានុត, លោក ប៉ក់ ប៊ុនធុយ, កញ្ញា ឡាយ ស៊ីវម៉ី និង លោក នឿន សំណាង ដឹកនាំដោយលោកបណ្ឌិត យិន ហ័រ បានចូលរួមប្រកួតក្នុងកម្មវិធី “ ការប្រកួតយុវជនឆ្នើមរបស់ជំរុំយុវជនបេតុង អេសស៊ីជី ២០២៣ “ ដោយទទួលបានជ័យលាភីលេខ២ក្នុងការប្រកួត។
ក្នុងកម្មវិធីនេះផងដែរ ក៏មានការចូលរួមប្រកួតពី គ្រឹះស្ថានអប់រំឧត្តមសិក្សាចំនួន ៦ ដោយឆ្លងកាត់ការប្រកួតលើវិញ្ញាសារចំនួន ២ គឺ វិញ្ញាសារ ការលាយបេតុង និង វិញ្ញាសារ Oral Test & Paper Test។


