ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ជាវគ្គប្រកួតប្រជែង ក្នុងកម្មវិធី CAMEL’s Future Engineer Program ដែលរៀបចំឡើង ដោយក្រុមហ៊ុនផលិតស៊ីម៉ង៍ ជីប ម៉ុង អុិនស៊ី ស៊ីមេន ដោយមានការចូលរួមពីសាកលវិទ្យាល័យចំនួន ៥។ ក្នុងការប្រកួតនេះដែរ ក្រុមហ៊ុនជីប ម៉ុង អ៉ិនសុីបានគោរពអញ្ជើញលោកសាស្រ្តាចារ្យ សៀង ពៅ និងលោក គួច រតនៈ ធ្វើជាគណកម្មការវាយតម្លៃទៅលើការប្រកួតរបស់និស្សិតទាំង ៥ សាកលវិទ្យាល័យ។ កម្មវិធីនេះ ក៏មានការប្រកួតទៅលើ ការផុសវីឌីអូ យកចំនួន like & share របស់សាកលវិទ្យាល័យនីមួយៗផងដែរ។
សាកលវិទ្យាល័យន័រតុន សូមអរគុណចំពោះក្រុមហ៊ុនផលិតសុីម៉ង៍ ជីប ម៉ុង អុិនសុី ដែលបានបង្កើតនូវកម្មវិធីនេះឡើងមកធ្វើឲ្យនិស្សិតនៃផ្នែកវិស្វកម្មសំណង់សុីវិលទាំងអស់ មានឱកាសចូលរួមក្នុងការបង្ហាញសមត្ថភាព និងទទួលបានចំណេះដឹងបន្ថែមលើការលាយបេតុង ហើយក៏សូមកោតសរសើរទៅដល់និស្សិតទាំង ៥រូប នៃសាកលវិទ្យាល័យន័រតុន ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្លាំងក្នុងការប្រកួត សូមជូនពរសំណាងល្អ និងទទួលបានលទ្ធផលល្អ នៅថ្ងៃប្រកាសលទ្ធផលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរោងចក្ររបស់ក្រុមហ៊ុនផ្ទាល់ដែលស្ថិតនៅទីរួមខេត្តកំពត។
សូមនិស្សិតទាំងអស់ជួយ like & share ទៅលើវីឌីអូរបស់និស្សិតនៃសាកលវិទ្យាល័យន័រតុន វីឌីអូនឹងធ្វើការផុសនាពេលឆាប់ៗនេះ (ចំនួន like & share ច្រើនជាងគេគឺជាអ្នកឈ្នះទៅលើការផុសវីឌីអូ)
សូមអរគុណ។
















