នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៣ ផ្នែកគ្រប់គ្រងធុរកិច្ច នៃមហាវិទ្យាល័យ វិទ្យាសាស្រ្តសង្គម បានសហការជាមួយក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិមួយនៅក្នុងប្រទេសកម្ពុជា បានរៀបចំនូវបទបង្ហាញមួយស្ដីអំពី "ការតម្រង់ទិសអាជីពការងារ" ដល់និស្សិត។ គោលបំណងនៃបទបង្ហាញនេះគឺផ្ដល់ឱ្យនិស្សិតយល់ដឹងកាន់តែច្បាស់អំពីជំនាញដែលខ្លួនបានជ្រើសរើស សារៈសំខាន់នៃជំនាញទន់ក្នុងអាជីពការងារ ដែលរួមមាន ការទំនាក់ទំនង ភាពជាអ្នកដឹកនាំ និងឥរិយាបថ ព្រមទាំងការត្រៀមខ្លួនដើម្បីឆ្ពោះទៅចាប់អាជីពការងារនាពេលអនាគត។ បន្ទាប់ពីការបញ្ចប់ការធ្វើបទបង្ហាញពីវាគ្មិនរបស់យើងដែលមានតួនាទីជាប្រធានផ្នែកគ្រប់គ្រងទូទៅ និងប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សនិងរដ្ឋបាលរបស់ក្រុមហ៊ុន RMA Cambodia និស្សិតមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រធានបទខាងលើ ដោយបានលើកជាសំណួរជាច្រើនដល់វាគ្មិនដើម្បីជាចំណេះដឹង ក៏ដូចជាការត្រៀមខ្លួនឲ្យបានរួចជាស្រេច សម្រាប់អាជីពការងារនាពេលខាងមុខ។