
កាលពីថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ២០២៣ សាកលវិទ្យាល័យន័រតុន និងសមាជិកក្រុមយុវជន សសយក ប្រចាំសាកលវិទ្យាល័យន័រតុន បានរៀបចំដឹកនាំ បុគ្គលិក និងនិស្សិត ចូលរួមក្នុងយុទ្ធនាការបត់បេះដូង ដើម្បីបំបែកកំណត់ត្រាពិភពលោក ក៏ដូចជាបង្ហាញពីសាមគ្គីភាពក្នុងការរួមចំណែកជួយជាតិ លើកមុខមាត់ប្រទេសឲ្យពិភពលោកទាំងមូលបានស្គាល់ និងយល់ដឹងពីប្រទេសកម្ពុជាឲ្យបានកាន់តែច្បាស់។


ក្នុងយុទ្ធនាការនេះផងដែរ មិនមែនគ្រាន់តែចូលរួមបត់បេះដូងឲ្យតែគ្រប់ចំនួននោះទេ គឺយើងទាំងអស់គ្នា ចង់បង្ហាញថាយើងបានរួមទាំងកម្លាំងកាយ និងកម្លាំងចិត្តដើម្បីបត់បានបេះដូងមួយដែលពោរពេញទៅដោយ ក្ដីស្រឡាញ់ដ៏ពិតប្រាកដអស់ពីចិត្ត ហើយក៏ចង់បង្ហាញឲ្យពិភពលោកទាំងមូលឲ្យបានដឹងដែរថា ទោះបីជាប្រទេសកម្ពុជាតូចក៏ពិតមែន ប៉ុន្តែទំហំចិត្តនៃក្ដីស្រឡាញ់ ក្ដីមេត្តា ករុណា និងការសណ្ដោសប្រណី ជាពិសេសនោះគឺ ទំហំចិត្តនៃសាមគ្គីភាពរវាងគ្នា គ្មានអ្វីដែលអាចនឹងផ្ទឹមបាន។







ជាចុងក្រោយ មិនថាអ្នកជានរណា អ្នកមកពីណា ឬនៅទីណា បេះដូងរបស់យើងទាំងអស់គ្នាគឺលោតនៅក្នុងចង្វាក់តែមួយ ព្រោះយើងជាខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ហើយខ្មែរអាចធ្វើបាន។
#បេះដូងលោតក្នុងចង្វាក់តែមួយ
#ទាំងអស់គ្នាដើម្បីកម្ពុជា
#TogetherForABetterCAMBODIA
#BeyondTheGames
#HeartsBeartInSync


