នារសៀលថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្នែកពាណិជ្ជសាស្ត្រនៃសាកលវិទ្យាល័យន័រតុនបានរៀបចំកម្មវិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់និស្សិតដែលបានប្រឡងជាប់ដោយជោគជ័យ បន្ទាប់ពីបញ្ចប់ការសិក្សាទៅលើវគ្គ "Auditing Problem" ដែលមានរយៈពេល ៤ខែ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ឡុង អាទិច្ចបូរា អគ្គលេខាធិការនៃអាជ្ញាធរសវនកម្មជាតិកម្ពុជា។













