
១.ពង្រីកគំនិត
ការធ្វើដំណើរកម្សាន្តទៅកន្លែង ដែលប្លែកៗនឹងធ្វើឲ្យការគិតរបស់យើងកាន់តែទូលាយជាងមុន យើងនឹងចេះមើលពិភពលោកក្នុងផ្លូវថ្មី និងច្រើនជ្រុងជាមុន។

២.ចេះបត់បែន
មិនថាយើងបានរៀបគម្រោងយូរប៉ុណ្ណា ឬ លម្អិតប៉ុណ្ណានោះទេ រឿងដែលមិននឹកស្មានដល់តែងតែកើតមាន។ ការធ្វើដំណើរនឹងបង្ខំឲ្យយើងចេះបត់បែន ហើយវាអាចហុចផលល្អមកដល់ជីវិតយើងរយៈពេលវែង។

៣.ទទួលនូវទស្សនៈវិស័យផ្សេងៗ
នៅពេលដែលយើងនៅតែកន្លែងតែមួយរយៈយូរឆ្នាំ វានឹងជះឥទ្ធិពលលើការគិតរបស់យើងលើពិភពលោកទាំងមូល។ តាមធម្មជាតិរបស់មនុស្សគឺតែងតែចូលចិត្តប្រៀបធៀបខ្លួនយើង និងអ្នកដទៃ ប៉ុន្តែនៅពេលដែលយើងបានឃើញពិភពលោកខាងក្រៅ បានឃើញវប្បធម៌ និងរបៀបរស់នៅដែលខុសពីយើង នោះយើងនឹងមានឱកាសបានសម្រាកពីទម្លាប់ចាស់ៗហើយស្វែងយលពីរបៀបរស់នៅថ្មី យើងនឹងយល់ថា “គេខុសពីយើង មិនមែនបានន័យថាគេខុសនោះទេ"! គេក៏អាចរស់បាន អាចរីករាយបានតាមរបៀបគេ ដូចនេះទស្សនៈទាំងនេះនឹងធ្វើ
ឲ្យយើងកាត់បន្ថយភាពតានតឹង និងអារម្មណ៍បាក់ទឹកចិត្ត។

៤.សាកល្បងអាហារថ្មី
នៅពេលដែលទៅកន្លែងថ្មី ឬ បរទេសយើងនឹងមានឱកាសញ៉ាំម្ហូបតាមតំបន់ ពេលនោះហើយរាងកាយយើងនឹងបានទទួលអាហារូបត្ថម្ភថ្មី។

៥.សកម្មជាងមុន
ការធ្វើដំណើរនឹងអាចរួមមានការដើរ ឡើងភ្នំ លេងកីឡាលើទឹក -ល-។ ដូចនេះ រាងកាយយើងនឹងមានចលនា បញ្ចេញថាមពលដោយរីករាយ។

៦.កសាងសាមគ្គីក្រុម
ការធ្វើដំណើរជាមួយអ្នកណាម្នាក់ ឬ ជាមួយក្រុមណាមួយនឹងធ្វើឲ្យយើងគ្រប់គ្នាមានភាពជិតស្និទ្ធ និងយល់ពីគ្នាបានច្រើន ដោយការចែករំលែកនូវបទពិសោធន៍ថ្មីជាមួយគ្នា។

៧.ចេះអត់ធ្មត់
វាតែងតែមានការលំបាកក្នុងភាសា និងវប្បធម៌ ដូចនេះយើងទាំងអស់គ្នានឹងរៀនចេះខាំមាត់ ហើយនិងមិនទោសមនស្សជាមួយនឹងរឿងតូចតាចនោះទេ។
