Updated: 8 February 2022

១៥ចំណុចក្នុងការនិយាយទូរស័ព្ទ

១៥ចំណុចក្នុងការនិយាយទូរស័ព្ទ

ក្នុងនាមជាជំនួយការកិច្ចការរដ្ឋបាលម្នាក់  តេីអ្នកគួរមានជំនាញ,  ចំណេះដឹង,  និងឥរិយាបថដូចម្តេចខ្លះ? ខាងក្រោមនេះជាសុជីវធម៌មួយចំនួនក្នុងពេលទទួល ទូរស័ព្ទ ៖

១.  នៅពេលដែលទទួលទូរស័ព្ទ  អ្នកគួរបែរចេញពីកុំព្យូទ័រ  ឬ ការងារណាមួយដែលកំពុងធ្វេី (ដែលមិនទាក់ទងនឹងកិច្ចការដែលកំពុងនិយាយក្នុងទូរស័ព្ទ)  ព្រោះវាធ្វេីឲ្យបែងចែកអារម្មណ៍, អ្នកស្តាប់គេអាចដឹងថា យើងយកចិត្តទុកដាក់ក្នុងការសន្ទនាជាមួយគេ ឬ ក៏អត់ វាមិនខុសពីការដែលយើងនិយាយគ្នាផ្ទាល់តែមិនមើលមុខគ្នានោះទេ
២.  ត្រៀមជានិច្ចនូវ  ប៊ិច /ខ្មៅដៃ ,  ក្រដាស  ឬ  ឧបករណ៍/សម្ភារៈ សម្រាប់កត់ត្រា
៣.  លេីកទូរស័ព្ទនៅសម្លេងរោទ៍ទី២  ឬ  ទី  ៣
៤.  ញញឹមពេលអ្នកលេីកទូរស័ព្ទបេីទោះជាអ្នកម្ខាង ទៀតមិនអាចឃេីញក៏ដោយ តែគេស្មានបានតាមសម្លេង  (ការពិត)
៥.  ប្រេីសម្លេងដែលសមរម្យពេលនិយាយទូរស័ព្ទ ការងារ  មិនខ្លាំងពេក  មិនតិចពេក  មិនលឿន ពេក  ហេីយក៏មិនយឺតពេក
៦.  ត្រូវមានស្មារតីរីករាយ/រួសរាយ  ស្វាហាប់ និង  គោរព
៧.  គារវៈ អ្នកទូរស័ព្ទមកដោយប្រាប់ឈ្មោះ,  កន្លែងការងារ, និងផ្នែក  (បេីជាភ្ញៀវខាងក្រៅ)
៨.  សួរពីអត្តសញ្ញាណអ្នកដែលទូរស័ព្ទមក  ដោយសមរម្យ  
ឧ.  អត់ ទោសលោកអញ្ជេីញមកពីខាងណាដែរ? អាចខ្ញុំសុំស្គាល់ឈ្មោះបានទេ?
៩.  បន្ទាប់មកសួរថា  "មានអ្វីឲ្យខ្ញុំជួយដែរ? "
១០.  ចៀសវាង ការប្រេីពាក្យគ្រាមភាសា  ឬ  ពាក្យបង្កេីតថ្មីសម្រាប់លេងសេីច...ដែលពិបាកយល់ 
១១.  ហៅឈ្មោះ  ឬ  ងាររបស់គាត់បន្ទាប់ពីបានស្គាល់រួច
១២.  អនុវត្តជំនាញក្នុងការស្តាប់
១៣.  បេីសិនជាមានបញ្ហាណាមួយ  គួរបង្ហាញពីអារម្មណ៍បារម្ភ,  យល់ចិត្ត, សោកស្តាយ និងសូមអភ័យទោស
១៤.  អរគុណ ដែលគាត់បានទូរស័ព្ទមក  និងសំណូមពរឲ្យគាត់ទូរស័ព្ទមកទៀត  (បង្ហាញចិត្តរីករាយ  និងស្វាគមន៍គ្រប់ពេល)
១៥.  មិនត្រូវ  ញ៉ាំ,  ផឹក,  ឬ ទំពារអ្វីទាំងអស់ពេលនិយាយទូរស័ព្ទ 
 

 ដោយ៖ សូរីយ៉ាភ័ណ្ឌ