រមណីយដ្ឋានសម្បូរព្រៃគុកដ៍ស្រស់ប្រណិតដែលមានប្រាសាទបុរាណល្អស្រស់ អមដោយដើមឈើធំៗខ្យល់ត្រជាក់ត្រសៀកៗ គឺទីតាំងប្រវត្តិសាស្ត្រដ៍សំខាន់មួយរបស់ខ្មែរយើងមុនសម័យអង្គរ។ អតីតរាជធានីឥសានបុរះនេះមានចម្លាក់លោត បង្ហាញពីនារីខ្មែរកំពុងប្រយុទ្ធជាមួយសត្វតោការពារបុរសម្នាក់ដែលដួលនៅលើដី។ នេះជាតឹកតាងបញ្ជាក់ថា មេក្បាច់គុនបុរាណល្បុកត្តោរបស់ខ្មែរមានតាំងពីយូរលង់ំណាស់មកហើយ។ ក្រុមកាងារបច្ចេកទេសក្រុមហ៊ុន LastMile Works Cambodia សហការណ៍ជាមួយសាកលវិទ្យាល័យ Norton ដោយបានទទួលការអនុញ្ញាតពីអាជ្ញាធរជាតិសម្បូរព្រៃគុក និង នាយកដ្ឋានភាពយន្ត បានចុះដទៅផ្តិតយកទីតាំងប្រាសាទ និងចម្លាក់ដ៍ពិសេសអស្ចារ្យមួយនេះ ហើយបានប្រើប្រាស់បច្ចេកវិទ្យា Motion Capture ដើម្បីបង្កើតជា VR Walkthrough (នឹងចេញក្នុងពេលឆាប់ៗនេះ), 3D 360 Theatre clip ដែលមានបញ្ចាំងនៅជាន់លើក្នុងផ្សារទំនើប Aeon Mall 3 ដោយប្រើប្រាស់ពេលវេលា១៥ថ្ងៃគត់ក្នុងការផលិត។ ទោះបីនៅមានចំនុចខ្វះខាតខ្លះប៉ុន្តែ ការងារលើកដំបូងនេះ នឹងបន្តដំណើរការរហូតដល់អាចបញ្ចូលបិតិកភណ្ឌយើងរបស់ខ្មែរអោយក្លាយទៅប្រព័ន្ធe-Toursim ដែលនឹងជួយលើកស្ទួយវិស័យទេសចរណ៍របស់ប្រទេសយើងអោយរីកចម្រើនមួយកម្រិតថែមទៀត។ យើងខ្ញុំទាំងអស់គ្នារង់ចាំស្វាគមន៍មតិរិះគន់កែលម្អ ស្ថាបនា កសាងដើម្បីបានប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរយើង។ អរគុណ។
Samb Preikuk, one of the oldest Khmer Architecture before the Angkor Period situated in Kompong Thom Province is elegant and gracious. It was once called EisanBorey, and the former Capacity City of Water Chenla has many temples. The weapon, one of the temples there, has a Sculpture on the wall depicting a Khmer Female fighting with a big lion protecting a man falling on the ground. This is living evidence that LBOKATOR, Khmer Martial Arts, existed a long time ago. The technical team of Lastmile-Works Cambodia in cooperation with Norton University, approved by the National Authority of Sambo Preikuk, went to the location to 3D record the data with the purpose of promoting Cambodia Tourism (e-Tourism) through Virtual Reality (coming soon), 3D 360 Threatre movie (available to watch at Aeon Mall Mean Chey) and for Education. The whole process took 15 days from start to end, and we used Motion Capture for Lbokator moves. It is our first project so there is a lot of room for improvement and welcome all constructive criticism and comments so we can further improve our work to help push and promote Cambodia's Tourism to another level. Thank you very much.