Updated: 25 April 2022

អ្វីទៅជាសណ្ឋាគារបៃតង?

អ្វីទៅជាសណ្ឋាគារបៃតង?
រូបភាព៖ កោះសង្សារ ពីអ៊ិនធើរណេត   Saa Private Island, Photo from Internet

         ទេសចរណ៍ គឺជាវិស័យមួយ ដែលបានជម្រុញឲ្យសេដ្ឋកិច្ចពិភពលោក​មានការរីកចម្រើន ហើយនាំមកនូវប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ជាងរាប់រយលានដុល្លារសម្រាប់អភិវឌ្ឍប្រទេសជាតិជារៀងរាល់ឆ្នាំ។ លើសពីនេះទៅទៀត វិស័យនេះក៏បានជម្រុញឲ្យមានដំណើរកម្សាន្តនៅក្នុងគោលបំណងខុសៗគ្នារបស់ ប្រជាជនរាប់រយលាននាក់ផងដែរពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងការរីកចម្រើននៃវិស័យនេះជាបន្ដបន្ទាប់រៀងរាល់ឆ្នាំបានបណ្ដាលឲ្យមានផលប៉ៈពាល់យ៉ាងធ្ងន់ធ្ងរចំពោះបរិស្ថាន និងធនធានធម្មជាតិដ៏កម្រមួយចំនួនដែរ។ លទ្ធផលនៃការសិក្សា ស្រាវជ្រាវបានបង្ហាញឲ្យឃើញថា នៅទីក្រុង Goa ប្រទេសឥណ្ឌា អណ្ដូង និងទន្លេ ជាច្រើនបានរីងស្ងួតជាបណ្ដើរៗព្រោះតែការកើនឡើងជាលំដាប់នៃសណ្ឋាគារ​ ដើម្បីបំពេញតម្រូវការទេសចរ​ ក្នុងខណៈពេលនៃការរីកចម្រើនរបស់វិស័យទេសចរណ៍នេះហើយ តម្រូវការក្នុង​ការប្រើប្រាស់ នធានធម្មជាតិក៏ចេះតែកើនឡើងជាលំដាប់ផងដែរ។

អ្វីទៅជាសណ្ឋាគារបៃតង?

នៅសហរដ្ឋអាមេរិច ភ្ញៀវទេសចរ ៤៣លាននាក់បានចាត់ទុកខ្លួនឯងជាភ្ញៀវប្រភេទអេកូទេសចរ ដែលនិយមចូលចិត្តលំហែកម្សាន្តនៅតំបន់អេកូទេសចរណ៍ជាច្រើន   ដែលជាសញ្ញាណនៃការលូតលាស់ទីផ្សារនៃឧស្សាហកម្មអេកូទេសចរណ៍។ សណ្ឋាគារមួយចំនួនបានកំណត់ថា "សកម្មភាពអាជីវកម្ម របស់ពួកគេបានផ្ដល់នូវផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានធ្ងន់ធ្ងរ ប្រសិនបើគ្មានការគ្រប់គ្រងប្រកប ដោយនិរន្តភាពនោះ"។ ដូច្នេះហើយអ្នកគ្រប់គ្រងក៏ដូចជាម្ចាស់អាជីវកម្មនៅក្នុងវិស័យដែលពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវតែមានការគ្រប់គ្រងមួយប្រកបដោយភាពទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាន ដើម្បីពង្រឹងបន្ថែមនូវនិរន្តភាពនៃវិស័យអេកូទេសចរណ៍ឲ្យមានការលូតលាស់ និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពបំផុត។ កត្តាទាំងអស់នេះហើយបានជម្រុញឲ្យមានការចាប់បដិសន្ធិនៃសណ្ឋាគារបៃតង។ អ្នកស្រាវជ្រាវមួយចំនួនបានឲ្យនិយមន័យសណ្ឋាគារបៃតង គឺជាការអភិរក្ស និងរក្សាដោយការសន្សំសំចៃទឹក កាត់បន្ថយការប្រើប្រាស់អគ្គិសនី និងកាត់បន្ថយសំណល់រឹងជាដើម។

 អត្ថប្រយោជន៍របស់សណ្ឋាគារបៃតង

អ្វីទៅជាសណ្ឋាគារបៃតង?
  • កាត់បន្ថយកាកសំណល់
  • កាត់បន្ថយពន្ធ
  • កាត់បន្ថយការចំណាយ និងបំណុល
  • បង្កើនប្រាក់ចំណេញ
  • កាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត

The List of Green Hotel of ASEAN:

https://asean.org/wp-content/uploads/2012/05/GREEN-HOTEL-BOOKLET-FOR-ATF-2016.pdf