មនុស្សភាគច្រើនតែងតែចូលចិត្តស្លៀកពាក់ទៅតាមកាលៈទេសៈ។ មែនហើយ! ការស្លៀកពាក់ត្រឹមត្រូវគួរតែមើលទៅតាមពេលវេលា ទីកន្លែង និងសកម្មភាពដែលយើងនឹងធ្វើ។ ហើយអ្វីដែលសំខាន់ទៀតនោះ គឺសម្លៀកបំពាក់ដែលអាចធ្វើឲ្យមានទំនុកចិត្ត និងមានផាសុកភាព!
បើយើងមានដំណើរកម្សាន្តរដូវក្តៅនៅសមុទ្រ តើយើងគួរតែស្លៀកពាក់បែបណា? ប្រាកដណាស់! ស្លៀកពាក់បែបណាជាជម្រើសរៀងខ្លួន! ប៉ុន្តែបើទៅសមុទ្រដើម្បីកម្សាន្តនារដូវក្តៅ គួរតែសាកសមជាមួយឈុតរលុងៗ ឬ ស្តើងៗ ព្រោះរាងកាយយើងត្រូវការការសម្រាកពីភាពតឹងណែន និងស្អុះស្អាប់។ បើលេងទឹកគួរតែប្រើឈុតហែលទឹកដែលសាកសមនឹងខ្លួនអ្នក ព្រមទាំងអត្តចរិតរបស់អ្នក ហើយក៏ត្រូវគិតពីសុវត្ថិភាពផងដែរ ឧទាហរណ៍ ថាបើយើងស្លៀកខោខូវប៊យជើងវែង ឬ ជើងខ្លីហែលទឹក បើមានបញ្ហាអ្វីវាពិតជាពិបាកណាស់ ដូចនេះទើបគេចៀសវាងខោអាវធ្ងន់ៗ និងក្រាស់ៗពេលហែលទឹក។
តែបើសម្រាប់សុភាពនារី បន្ទាប់ពីផាសុកភាពហើយ ភាពស្រស់ ស្អាតក៏សំខាន់ដែរ មែនទេ?
ដោយ៖ សូរីយ៉ាភ័ណ្ឌ