Updated: 12 February 2022

ខ្លីៗអំពី សុខភាពមាត់ធ្មេញ

យើងតែងតែនិយាយថា “សុខភាពមាត់ធ្មេញ” គឺសំខាន់ តែយើងដឹងថា សំខាន់ដល់កម្រិតណានោះទេ? តើការដែលយើងមានសុខភាពមាត់ធ្មេញមិនល្អ នឹងអាចនាំផលប៉ះពាល់បែប ណាខ្លះ? សុខភាពមាត់ធ្មេញមិនល្អ គឺនឹងនាំផលលំបាកដល់សុខភាពរាងកាយ និងផ្លូវចិត្តផងដែរ។ វាធ្វើឲ្យរាងកាយពិបាក ក្នុងការទទួលយកអាហារគ្រប់គ្រាន់ដែលអាចប៉ះពាល់ដល់ក្រពះ និងជីវជាតិទ្រទ្រង់រាងកាយ។ បញ្ហាក្លិនមាត់អាច ធ្វើឲ្យបាត់ទំនុកចិត្ត ឬ អាចប៉ះពាល់ដល់ការ ប្រាស្រ័យទាក់ទងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

 ខ្លីៗអំពី សុខភាពមាត់ធ្មេញលើសពីនេះទៀត បាក់តេរី​នៅក្នុងមាត់ ​ដែលអាច​​​​បង្ករោគ ​នៅ​លើ​អញ្ចាញ​ អាច​ជា​ប្រភព​បង្ក​ ​បញ្ហា​ដល់ ​សរសៃឈាម​បេះដូង ព្រោះ​វា​ឆ្លង​ និងអាច​​ធ្វើ​ដំណើរ​តាម​ឈាម។ នៅ​ពេល​ណា​យើង​ មាន​បញ្ហា​អញ្ចាញ​ និង​នៅ​ពេល ​ណា​យើង​ដុះ​ធ្មេញ​ទៅ​មាន​ចេញ​ឈាម​ បាក់តេរី​របស់​មាត់​អាច ​ឆ្លង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ចរន្ត​ឈាម ហើយ​​អាច​ទៅ​សំងំ​ នៅ​ផ្នែក​​ណាមួយ​របស់​សរីរាង្គកាយក៏​បាន​​​។ មាន​ជាអាទិ៍​នៅ​តាម​ផ្ទៃ​នៃ​សរសៃ​ឈាម​ក្រហម​អាទែរ​កូរ៉ូនែ ដែល​នាំ​ឈាម ​ទៅ​បេះដូង។ ហើយ​គឺ​ពួក​បាក់តេរី​នេះ​ឯង​ដែល​ធ្វើ​ឱ្យ​ស្ទះ​សរសៃ​ឈាម ​នាំ​ឱ្យ​មាន​បញ្ហា​ស្លោកបេះដូង។

ការពិត​ បាក់តេរី​នេះ​មិនមែន​ជា​អ្នក​ទទួល​ខុ​សត្រូវ​ផ្ទាល់​ចំពោះការរលាកនោះទេ ការរលាកគឺ កើតឡើងដោយសារ សរសៃឈាមដែលមានបាក់តេរីតោង​នោះ​មាន​ប្រតិកម្ម​ការពារ​ខ្លួន​ឯង​ភ្លាម​។ ប្រតិកម្ម​ការពារ​ខ្លួន​ ដែល​មាន​ទម្រង់​ជា​ ​រាលរលាក​​ អាច​សម្រួល​ឱ្យងាយ​​មាន​កំណកឈាម​។ ក្នុងរយៈពេលណាមួយ ​ កំណក​នោះនឹង​ដាច់​របើក​ ពី​ផ្ទាំង​ សរសៃ​ឈាម ហូរ​ទៅទើ​កន្លែង​ណា​​មួយ ជា​ហេតុ​ធ្វើ​ឱ្យ​​សរសៃឈាមស្ទះ។ បើ​ស្ទះនៅ​ត្រង់​បេះដូង នោះ​នឹង​ ធ្វើឲ្យបេះដូងស្លោក បើហូរ​ទៅ​ស្ទះ​​នៅ​ខួរក្បាល​ នោះ​នឹង​ធ្វើ​ឱ្យ​ដាច់​ឬ​ស្ទះ​​សរសៃឈាម​ក្នុង​ខួរក្បាល។

​ការ​សិក្សា​ជា​ច្រើន​ទៀត​ ​បង្ហាញ​ថា​​ ​ ​ជំងឺ ​រលាក​អញ្ចាញ​ ជំងឺ​រាក់​ស៊ីធ្មេញ អាចបណ្តាលឲ្យ​មាន​ជំងឺ​រលាក​សន្លាក់​ ។ បាក់តេរី​ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​រាក់​ស៊ីធ្មេញ មិន​ត្រឹម​តែ​ជា​ដើម ​ហេតុ​ជំរុញ​ឱ្យ ​មាន​ជំងឺ​រលាក​តាម​សន្លាក់​ទេ តែ​ថែម​ទាំង​អាច​​​ជួយ​ទ្រទ្រង់​ការ​រលាក ដែល​មាន​ស្រាប់​​ឱ្យ​កាន់​តែ​រ៉ាំរ៉ៃ​​។ របៀបនៃការ​ឆ្លង​គឺ​ដូច​គ្នា​។ បាក់តេរី ​​បាន​បណ្តែត​តាម​ឈាម​ទៅ​កក​នៅ​ម្តុំ​សរសៃ​ពួរស្មារ។ ​ការ​បង្ក​រោគ​នៅ​​តំបន់​នេះ​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​​រ៉ាំរ៉ៃ។

ផលប៉ះពាល់ និងជំងឺផ្សេងៗទៀតដោយសារសុខភាពមាត់ធ្មេញមិនល្អ៖

  • ទឹកនោមផ្អែម
  • សម្រាប់ស្ត្រីអាចបណ្តាលឲ្យក្លាយជាការសម្រាលមុនពេល, ទារកដែលសម្រាលមកមិនគ្រប់គីឡូ និងអាចបណ្តាលឲ្យមានបញ្ហាមាត់ឆែបដល់ទារកផង ដោយសារតែរបបអាហាររបស់ម្តាយមិនត្រឹមត្រូវ
  • មហារីក៖ បំពង់ក, អញ្ចាញ, មាត់,...
  •  ខ្លីៗអំពី សុខភាពមាត់ធ្មេញការរលាកផ្សេងៗបង្ករដោយបាក់តេរីក្នុងមាត់
  • បញ្ហាផ្សេងៗកើតឡើងដោយកង្វះអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់

វិធីសាស្ត្រក្នុងការថែទាំងសុខភាពមាត់ធ្មេញ

  • ដុសធ្មេញជាមួយថ្នាំដុសធ្មេញដែលមានសារធាតុ ហ្វ្លអឺរ៉ាយ យ៉ាងហោចណាស់ ២ ដងក្នុង១ថ្ងៃ
  • ហ្វ្លស Floss (សម្អាតធ្មេញដោយប្រើសរសៃអំបោះម្យ៉ាង) យ៉ាងហោច ១ ដងក្នុង ១ ថ្ងៃ
  • សម្អាតធ្មេញដោយអ្នកជំនាញ រៀងរាល់ ៦ខែម្តង
  • ចៀសវាងថ្នាំជក់គ្រប់ប្រភេទ
  • ចៀសវាងអាហារ និង ភេសជ្ជៈមានជាតិស្ករច្រើន
  • ទទួលទានផ្លែឈើ និងបន្លែឲ្យបានច្រើន