Updated: 2 February 2022

“ស្រ្តីដើម្បីឃ្មុំ” តែ តើ ឃ្មុំដើម្បីអ្នកណា?

“ស្រ្តីដើម្បីឃ្មុំ” តែ តើ ឃ្មុំដើម្បីអ្នកណា?

“ស្រ្តីដើម្បីឃ្មុំ” ជាសកម្មភាពដើម្បីសង្គមមួយដែលផ្តួចផ្តើមដោយ Guerlain និង UNESCO។ Guerlain គឺជាក្រុមហ៊ុន ផលិតគ្រឿងថែរក្សាស្បែក, គ្រឿសម្អាង និងទឹកអប់របស់បារាំង ដែលចាប់ផ្តើមឡើងតាំងពីឆ្នាំ ១៨២៨មកម៉្លេះ។ បច្ចុប្បន្ន Guerlain ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀតរបស់ LVMH ដែលយើងប្រហែលជាធ្លាប់ ស្គាល់ម៉ាក LV ឬ Louis Vuitton។ គ្រប់ផលិតផលរបស់ Guerlain តែងផ្តោតសំខាន់ លើការរើសយកវត្ថុធាតុផ្សំដែលមាន លក្ខណៈសរីរាង្គ និងធម្មជាតិពិតៗ ហើយតែងតែឈរលើបទដ្ឋានក្រមសីលធម៌ខ្ពស់ និងនិរន្តរភាព។ ដោយគិតចាប់តាំងពី ឆ្នាំ ១៨២៨ ដែលជាឆ្នាំដំបូង នៃការផលិតទឹកអប់ របស់លោក Pierre-François Pascal Guerlain។ នៅឆ្នាំ ១៨៥៣ លោកបានផលិត Eau de Cologne Impériale ដើម្បីថ្វាយទៅមហេសីរបស់ ព្រះចៅណា ប៉ូលីអុងទី៣ ព្រះរាជនី Eugènie។ ចាប់ពីពេលនោះកិច្ចការនោះក៏នៅតែបន្ត ហើយក៏បាន បង្កើតទម្លាប់ដែលប្រើ ឃ្មុំ ជាចំណុចសំខាន់ របស់រូបមន្ត ប្រចាំគ្រួសារ។ ដោយសង្កេតឃើញថា អាជីវកម្មរបស់ខ្លួន គឺរំពឹងស្ទើរតែទាំងស្រុងទៅលើធម្មជាតិដើម្បីផលិតផលិតផល។ ជាមួយគ្នានេះដែរ ដោយគោរពតាមគោលការណ៍ ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ទើបអ្នកស្រី Courtois នាយកប្រតិបត្តិបច្ចុប្បន្នរបស់ Guerlain ក៏ចាប់ផ្តើមមានគំនិត ផ្តួចផ្តើម ក្នុងការបង្កើតគម្រោង “ស្ត្រីដើម្បីឃ្មុំ” នេះឡើង។
 

“ស្រ្តីដើម្បីឃ្មុំ” តែ តើ ឃ្មុំដើម្បីអ្នកណា?


 

“ស្រ្តីដើម្បីឃ្មុំ” តែ តើ ឃ្មុំដើម្បីអ្នកណា?


 

អ្នកស្រីបានលើកឡើងថា “យើងនឹងធ្វើការវិនិយោគដើម្បីការពារអនាគតរបស់យើង​ នៅថ្ងៃនេះ” ។

សម្រាប់អ្នកស្រី Courtois បានទទួលស្គាល់នូវបញ្ហាដែលអ្នកស្រី និង Guerlain អាចនឹងប្រឈមនៅពេលខាងមុខ ហើយវាអាចប៉ះពាល់ធ្ងន់ធ្ងរមិនមែនត្រឹមតែក្រុមហ៊ុនរបស់អ្នកស្រី ឬ ឧស្សាហកម្មផលិតផលរក្សាសម្រស់ទាំងមូលនោះទេ គឺវាអាចប៉ះពាល់ដល់សុវត្ថិភាពស្បៀងអាហារនៅពិភពលោកទាំងមូល។ 

អ្នកស្រីបានបញ្ជាក់ថា “១ភាគ៣នៃអាហារលើផែនដីនេះ នឹងមិនអាចរក្សាបានទេ បើគ្មានឃ្មុំ, ឃ្មុំមានតួនាទីក្នុង ការបង្កាត់ពូជលម្អងរុក្ខជាតិដែលអាចប្រមូលផលបានស្ទើរតែ៨០% ប៉ុន្តែអត្រាកំណើតសត្វឃ្មុំប្រចាំឆ្នាំនៅពេលបច្ចុប្បន្ន មានតែ ៣០%ប៉ុណ្ណោះ”។ អ្វីដែលយើងគួរឲ្យបារម្ភនោះគឺកង្វះស្បៀងអាហារនៅពេលអនាគត ស្របពេលដែលចំនួន មនុស្សនៅលើពិភពលោកកំពុងតែកើនឡើងជាលំដាប់ ប៉ុន្តែសុចនាករសំខាន់ក្នុងការបង្កបង្កើនផលបែរជាធ្លាក់ចុះទៅវិញ។ សត្វឃ្មុំ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​រុក្ខជាតិ​មាន​ផ្កា​នៅ​លើ​ភពផែនដី​នេះ​ហើយ​វា​គឺ​ជា​សូចនាករ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​យ៉ាង​សំខាន់​ ដោយ​សារ​រុក្ខជាតិ​ជាច្រើន​ ជាពិសេស​នៅ​តំបន់​ត្រូពិក​ពឹង​ផ្អែក​ទាំងស្រុង​លើ​សត្វឃ្មុំ​ក្នុង​ដំណើរ​រោយ ​លម្អង ​ផ្កា​ពីមួយទៅមួយ ដើម្បីបន្តពូជ។
 

“ស្រ្តីដើម្បីឃ្មុំ” តែ តើ ឃ្មុំដើម្បីអ្នកណា?

យោងតាម ឯកសារបោះពុម្ភដោយ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ដំណើររោយលម្អង ឃ្មុំគឺជាចលករសំខាន់បំផុតក្នុងការបង្កបង្កើនផលដំណាំកសិកម្មនៅលើពិភពលោក។ ហើយដំណាំ ដែល ពឹងផ្អែកលើដំណើររោយលម្អងនេះគឺមានតម្លៃជាងដំណាំទាំងឡាយណាដែលមិនពឹងផ្អែកលើការរោយ លម្អងដើម្បី បង្កបង្កើតផល ដោយសារតែសារធាតុចិញ្ចឹមរបស់ដំណាំទាំងនោះគឺមានអត្ថប្រយោជន៍ខ្លាំងចំពោះសុខភាពមនុស្ស។ ដំណាំដែលពឹងលើការរោយលម្អងដើម្បីបង្កើនផលសំខាន់ៗមានដូចជា ប៉េងប៉ោះ, ការ៉ុត, ផ្លែប៉ោម, អាល់ម៉ុន និងកាហ្វេ។

“ស្រ្តីដើម្បីឃ្មុំ” តែ តើ ឃ្មុំដើម្បីអ្នកណា?


ហេតុដូចនេះ បានជាអ្នកស្រី Courtois, Guerlain និងក្រុមហ៊ុនមេ LVMH សង្ឃឹមថាពួកគេនឹងអាចដើរតួនាទី សំខាន់ក្នុងការអភិរក្ស សត្វឃ្មុំ។ 

ក្រុមហ៊ុនដែលមានអាយុកាល ១៩៣ ឆ្នាំមួយនេះ បានធ្វើការរៃអង្គាសថវិកា១លានដុល្លារអាមេរិក ដើម្បីដាក់ បញ្ចូលជាមួយនឹង អង្គការសហ ប្រជាជាតិក្នុងទិវា ឃ្មុំពិភពលោក នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១។ មូលនិធិ ១លាន ដុល្លារនោះនឹងធ្វើការបែងចែកទៅតាមគោលបំណងជា៣ធំៗ គឺ៖ ការពារឃ្មុំ, បង្កកំណើតឃ្មុំ និងអប់រំអំពីឃ្មុំ។

រឿងទីមួយ និងសំខាន់ជាងគេគឺការសិក្សាអប់រំអំពីសត្វឃ្មុំ។ មនុស្សភាគច្រើនមិនទាំងបានដឹងច្បាស់ផងពីតួនាទី សំខាន់របស់សត្វឃ្មុំ និងភាពចាំបាច់ដែលយើងត្រូវ ការពារឃ្មុំ ។ ហេតុដូចនេះ ការលើកពីបញ្ហា និងផ្សព្វផ្សាយឲ្យមាន ការយល់ដឹងពី សត្វឃ្មុំគឺជាកត្តាចាំបាច់ និងត្រូវប្រើពេលច្រើន។ Guerlain បានបង្កើតកម្មវិធីមួយដែលតម្រូវឲ្យ បុគ្គលិករបស់យើងគ្រប់គ្នាត្រូវចំណាយពេលមួយថ្ងៃក្នុងជីវិតការងាររបស់ពួកគេដើម្បីទៅសាលាបង្រៀនក្មេងៗអំពីអត្ថប្រយោជន៍ និងភាពចាំបាច់នៃការការពារឃ្មុំ។ យើងបានបង្កើតសកម្មភាពខ្លះដូចជា “អាហារពេលព្រឹកជាមួយឃ្មុំ ហើយយើង បង្ហាញឲ្យក្មេងៗឲ្យឃើញថា តើអាហាររបស់ពួកគេមានសភាពបែបណាបើសិនជាគ្មានឃ្មុំ”។  មិនមែនទើបតែថ្មីៗនេះទេ រយៈពេលច្រើនឆ្នាំមកហើយដែល Guerlain បានសហការណ៍ និងឧបត្ថម្ភគម្រោងអភិរក្សឃ្មុំ និង ចិញ្ចឹមឃ្មុំនៅតាមតំបន់ សំខាន់ៗមួយចំនួនផ្សេងទៀត។ Guerlain បានធ្វើការប្តេជ្ញាចិត្តក្នុងការជួយចិញ្ចឹមឃ្មុំឲ្យបាន ១២៥ លានក្បាលក្នុង រយៈពេល៥ ឆ្នាំ ហើយបើសិនជាអាចពួកគេនឹងបន្តធ្វើឲ្យបានច្រើនជាងនេះ។
 

“ស្រ្តីដើម្បីឃ្មុំ” តែ តើ ឃ្មុំដើម្បីអ្នកណា?


យុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រផ្សេងៗជាច្រើនទៀតនោះ ត្រូវបានដាក់ឈ្មោះថា “ស្ត្រីដើម្បីឃ្មុំ” នេះគឺជាកម្មវិធីរយៈ៥ឆ្នាំ ដែល​ Guerlain ចុះហត្ថលេខាជាដៃគូជាមួយ UNESCO។ គម្រោង “ស្ត្រីដើម្បីឃ្មុំ” នឹងអប់រំបណ្តុះបណ្តាលស្ត្រីចំនួន៥០នាក់ដែលមកពីប្រទេសផ្សេងៗគ្នា ដើម្បីឲ្យក្លាយជាអ្នកជំនាញចិញ្ចឹមឃ្មុំ និងដើម្បីជួយ បង្កើតការងារដល់ស្ត្រីផងដែរ ហើយពួកគាត់នឹងជួយក្នុងការបង្កើនការបន្តពូជឃ្មុំទូទាំងពិភពលោក។ អ្នកស្រី Courtois  បានមានប្រសាសន៍ទៀតថា “៧០%ភាគរយនៃប្រជាជនក្រីក្រលើពិភពលោកគឺស្ត្រី ហើយពួកគេជាអ្នកដែលតែងប្រឈម មុខខ្លាំងពី បម្រែបម្រួលបរិយាកាស និងភាពរិចរឹលនៃប្រព័ន្ធជីវៈចម្រុះ។ 

ហេតុដូចនេះ ទើបយើងចង់ភ្ជាប់រឿងទាំងពីរ នេះជាមួយគ្នា។ គឺមិនត្រឹមតែការពារ និងបង្កើនកំណើតឃ្មុំនោះទេ គឺយើងនឹងជំរុញលើក ទឹកចិត្តស្ត្រីឲ្យក្លាយជាអ្នកកែច្នៃ ការផ្លាស់ប្តូរ”។ កម្មវិធីនេះ ផ្តល់ការហ្វឹកហ្វឺនដល់អនាគត ស្ត្រីអ្នកឋចិញ្ចឹមឃ្មុំក្នុងរយៈពេល៥ឆ្នាំដោយចាប់គិតពី ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២១តទៅតាមរយៈតំបន់ ឋបនីយជីវមណ្ឌល ដែលរៀបចំឡើងដោយ UNESCO នៅតាមប្រទេសមួយចំនួន ដូចជា៖ ប៊ុលហ្គារី, អេត្យូពី, ចិន, បារាំង, កម្ពុជា, រ៉វ៉ាន់ដា, ស្លូវ៉េនា និងអ៊ីតាលី។ យើងនឹងធ្វើការជ្រើសរើសស្ត្រី១០នាក់ ក្នុង១ឆ្នាំពីប្រទេសទាំងនោះដើម្បី ចូលរួមវគ្គបណ្តុះបណ្តាលនេះ។ ជាផ្នែកមួយនៃកម្មវិធីបណ្តុះបណ្តាលនេះ ស្ត្រីទាំងនោះ នឹងត្រូវចំណាយពេល ៣០ ថ្ងៃ នៅ Provence ជារឿងរាល់ឆ្នាំដើម្បីពង្រឹងចំណេះដឹងរបស់ពួកគេឲ្យកាន់តែស៊ី ជម្រៅតាម រយៈការសិក្សាទ្រឹស្តីភ្ជាប់ជាមួយ នឹងការអនុវត្តជាក់ស្តែងលើការចិញ្ចឹមឃ្មុំ និងរបៀបគ្រប់គ្រងសំបុកឃ្មុំ។
“ស្រ្តីដើម្បីឃ្មុំ” តែ តើ ឃ្មុំដើម្បីអ្នកណា?
ចុង បញ្ចប់នៃកម្មវិធី ពួកគេនឹងទទួលបានការបណ្តុះបណ្តាលពេញលេញដើម្បីក្លាយជាសហគ្រិន និងអ្នកចិញ្ចឹមឃ្មុំ ជំនាញ​មួយរូប ហើយពួកគេនឹងត្រូវវេញបញ្ចូលគ្នាជាបណ្តាញអ្នកចិញ្ចឹមឃ្មុំអន្តរជាតិ។ 

ជាមួយគ្នានេះដែរ Guerlain បានជ្រើសតាំងអ្នកស្រី អេនជើលីណា ជូលី ជា “ម្តាយធម៌” របស់កម្មវិធី “ស្ត្រីដើម្បីឃ្មុំ” នេះ។ ក្នុងតួនាទីនេះ អ្នកស្រី ជូលី និងត្រូវធ្វើដំណើរទៅជួប ស្ត្រីដែលជាសិក្ខាកាមក្នុងកម្មវិធីនេះដោយផ្ទាល់ ដើម្បីត្រួតពិនិត្យយដំណើរការរបស់ពួកគេ។ 

អ្នកស្រី Courtois បានលើកឡើងថា “៩៥-៩៩% នៃអតិថិជនរបស់ពួកយើងគឺជាស្ត្រី ហើយថ្នាក់ដឹកនាំនៅ យូណេស្កូភាគច្រើនក៏ជាស្ត្រី ប្រហែលហេតុនេះហើយបានជាយើងយកចិត្តទុកដាក់បន្តិចទៅលើស្ត្រី។ ជាមួយគ្នានេះដែរ ការកម្ពស់សិទ្ធិអំណាចស្ត្រីនៅមិនទាន់ទូលំទូលាយនៅឡើយទេ ជាពិសេសនៅ ឋបនីយជីវមណ្ឌលរបស់យូណេស្កូក្នុង បណ្តាប្រទេសកំពុងអភិវឌ្ឍ។ ក្នុងនាមពួកយើងជាក្រុមស្ត្រីនៅ Guerlain មានបំណងចង់ជួយពង្រឹងភាពជាសហគ្រិនដល់ ស្ត្រីទាំងឡាយ នេះជារឿងសំខាន់ណាស់ ហើយវាពិតជាមានន័យណាស់ដែលយើងមានការគាំទ្រពី អេនជើលីណា”។

តារាសម្តែង និងជាសកម្មជនមនុស្សធម៌ អ្នកស្រី អើនជើលីណា បានបញ្ចេញមតិថា “នៅពេលដែលស្ត្រីមានជំនាញ និងចំណេះដឹង សភាវគតិរបស់ពួកគេគឺជួយលើកស្ទួយនៅផ្សេងទៀត។ ខ្ញុំពិតជាមានការ រំភើបនឹងការជួបក្រុមស្ត្រីពីជុំវិញពិភពលោកដែលចូលរួមក្នុងកម្មវិធីនេះ។ ខ្ញុំទន្ទឹងរង់ចាំដើម្បីជួប និងរៀនសូត្រពីវប្បធម៌ និងបរិស្ថានរបស់ពួកគេ ព្រមទាំងស្វែងយល់តួនាទីរបស់ឃ្មុំនៅក្នុងនោះ។ ខ្ញុំសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ នឹងអាច ពង្រឹង ភាពជាឯករាជ្យ និងជីវភាព របស់គាត់ ក៏ដូចជាសហគមន៍ដែលគាត់រស់នៅ”។

ក្នុងការប្រជុំតាមប្រព័ន្ធអនឡាញដើម្បីសម្ពោធការចេញផ្សាយរបាយការណ៍ “ការវាយតម្លៃបឋមអំពីប្រព័ន្ធបរិស្ថាន នៃការចិញ្ចឹមឃ្មុំនៅឋបនីយជីវមណ្ឌលបឹងទន្លេសាប”។ លោកស្រី Angelina Jolie បានកត់សម្គាល់ថា “ខ្ញុំសប្បាយចិត្ត ដែលបានធ្វើការជាមួយមូលនិធិ Guerlain UNESCO និង Maddox នៅប្រទេសកម្ពុជា ក្នុងការជួយស្ត្រីឱ្យកាន់តែច្រើនអាច ទទួលបានការបណ្តុះបណ្តាលដើម្បីក្លាយជាអ្នកចិញ្ចឹមឃ្មុំ។”

គួររំឭកផងដែរថាមកទល់ពេលបច្ចុប្បន្ននេះ មិនត្រឹមតែ Guerlain ទេ ប៉ុន្តែនៅមានស្ថាប័ន និងអង្គការជាច្រើនទៀត នៅលើពិភពលោកដែលបាន នឹងកំពុងបង្កើត និងអនុវត្តគម្រោងការពារអភិរក្ស និងបង្កើនការបង្កកំណើតសត្វឃ្មុំនោះ។ កិច្ចការអភិរក្ស, ការពារការផុតពូជ, និងបង្កើនការបង្កកំណើតរបស់ឃ្មុំ គឺមិនជាតួនាទី ឬ ទំនួលខុសត្រូវផ្តាច់មុខ របស់ ប្រទេសណាមួយ, របស់ក្រុមហ៊ុនណាមួយ, របស់អង្គការណាមួយ ឬ របស់នរណាម្នាក់នោះទេ មនុស្សគ្រប់គ្នានៅលើផែនដី នេះសុទ្ធតែមានតួនាទី មានសិទ្ធិ និងមានទំនួលខុសត្រូវក្នុង សកម្មភាពទាំងនេះ ព្រោះជាបញ្ហា របស់ផែនដីទាំងមូល។ 

កិច្ចការ៥យ៉ាងដែលយើងអាចជួយថែរក្សាឃ្មុំបាន៖
១. បើយើងមិនមានដីទូលាយ ឬ សួនទេ យើងអាចសាកល្បងដាំផ្កា ឬ​​ រុក្ខជាតិនានានៅក្នុងផើងតាមវ៉េរ៉ង់ដាយើងបាន
២. នៅពេលដែលយើងមានគម្រោងរៀបចំសួន សូមពិចារណាដាំផ្កា ឬ រុក្ខជាតិណាដែលអាចចេញផ្កា
៣. នៅពេលយើងថែសួនច្បារសាកទុកផ្កាមួយចំនួនឲ្យរីកចោលកុំកាត់ចេញ ដោយទុកផ្កាទាំងនោះអាចបន្តពូជបានទៀត
៤. បើសិនជាយើងមានដីទំនេរច្រើន គួរដាំដើមឈើហូបផ្លែ

ជាក់ស្តែងក្រៅពីឃ្មុំក៏មានសត្វផ្សេងៗមួយចំនួនទៀតដែរ ដែលមានមុខងារក្នុងដំណើររោយលម្អងរបស់រុក្ខជាតិមាន ផ្កា។ ដូចជា មេអំបៅប្រភេទខ្លះ, ប្រចៀវ, សត្វស្លាប និងសត្វល្អិតមួយចំនួនទៀត តែពួកវាភាគច្រើនក៏កំពុងប្រឈមមុខនឹង ការផុតពូជដែរ។
“ស្រ្តីដើម្បីឃ្មុំ” តែ តើ ឃ្មុំដើម្បីអ្នកណា?