Updated: 17 February 2022

ព័ត៌មានខ្លីៗក្នុងពិភពរាជវង្ស

សករាជថ្មីនៃប្រទេសជប៉ុន

ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ព្រះចៅអធិរាជ ណារុហ៊ីតូ បានឡើងគ្រងរាជ្យបន្ទាប់ពីបិតារបស់ទ្រង់ អតីតអធិរាជ អាគីហ៊ីតុ ដោយសារបញ្ហា ព្រះរាជសុខភាព ។ 

ព័ត៌មានខ្លីៗក្នុងពិភពរាជវង្ស
អតីតព្រះចៅអធិរាជ និងព្រះមហេសី
ព័ត៌មានខ្លីៗក្នុងពិភពរាជវង្ស
ព្រះចៅអធិរាជ ណារឹហ៊ីតុ និង អតីតព្រះចៅអធិរាជ អាគីហ៊ីតុ
ព័ត៌មានខ្លីៗក្នុងពិភពរាជវង្ស
ព្រះចៅអធិរាជ ណារឹហ៊ីតុ និងព្រះមហេសី 
ព័ត៌មានខ្លីៗក្នុងពិភពរាជវង្ស
ពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជអាគីហ៊ីតុ និងព្រះមហេសី ឆ្នាំ១៩៨៩
ព័ត៌មានខ្លីៗក្នុងពិភពរាជវង្ស
ពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជណារឹហ៊ីតុ និងព្រះមហេសី ឆ្នាំ២០១៩
ព័ត៌មានខ្លីៗក្នុងពិភពរាជវង្ស
ពិធីរាជគ្រងរាជរបស់ព្រះចៅ ណារឹហ៊ីតុ
ព័ត៌មានខ្លីៗក្នុងពិភពរាជវង្ស
ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី បានយាងចូលរួមក្នុងពិធីគ្រងរាជរបស់អធិរាជជប៉ុនថ្មី

ការផ្លាស់ប្តូរព្រះចៅអធិរាជ ចាត់ទុកជាការប្តូរសករាជថ្មីមួយដែរ

ចាប់តាំងពីសករាជ ម៉ិអ៊ីជីឆ្នាំ ១៨៦៨ រហូតដល់សករាជថ្មីបច្ចុប្បន្នគឺ សករាជ រ៉េវ៉ាដែលចាប់ផ្តើមពីឆ្នាំ២០១៩ រាប់ពីថ្ងៃដែលអធិរាជថ្មីឡើងគ្រងរាជ្យ។ តាមប្រពៃណីជប៉ុន ឈ្មោះរបស់សករាជនីមួយៗតែងមានអត្ថន័យពិសេស។ តួយ៉ាង ដូចជាសករាជ ហេសេ  ដែលជាសករាជរបស់ព្រះចៅ
អធិរាជ អាគីហ៊ីតូ ដែលបានទទួលរាជបល្ល័ង្កបន្ទាប់ពីបិតាទ្រង់ដែលសោយទីវង្គតក្នុងឆ្នាំ១៩៨៩ ឈ្មោះនៃសករាជ ហេសេ 平成 មានន័យថា  “ការសម្រេចបាននូវសន្តិភាព” ចំណែកសករាជថ្មី រ៉េវ៉ា 令和 មានន័យសំដៅទៅលើ “ភាពសុខដុម”

ការចាកចេញពីរាជវង្ស

គូស្វាមីភរិយាទាំងពីរគូមានសាច់រឿងប្រហាក់ប្រហែលគ្នាដោយមួយគូៗសុទ្ធតែជាស្នេហាឆ្លងវណ្ណៈ ហើយក៏សម្រេច ចិត្តចាកចេញពីរាជវង្សមកប្រើជីវិតជារាស្ត្រសាមញ្ញ នៅទឹកដីសហរដ្ឋអាមេរិក។ ប៉ុន្តែសម្រាប់ជីវិតជារាស្ត្រសាមញ្ញរបស់អ្នកទាំងបួនប្រហែលនឹងមិនដូចគ្នាទេ។ 

ព័ត៌មានខ្លីៗក្នុងពិភពរាជវង្ស

 ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេស និង ភរិយា Meghan ជនជាតិអាមេរិក បានបំពេញតួនាទីក្នុងនាមជារាជវង្សានុវង្សអង់គ្លេសលើកចុងក្រោយក្នុងខែមីនា ឆ្នាំ ២០២០ ហើយក៏បានចាប់ផ្តើមជីវិតថ្មីនៅរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក។ ព្រះអង្គម្ចាស់ ហារី និង អ្នកម្នាង មេហ្គាន ក្នុងពិធីរៀបអភិសេកតាមទំនៀមទម្លាប់រាជវង្សអង់គ្លេស នៅឆ្នាំ២០១៨។

ព័ត៌មានខ្លីៗក្នុងពិភពរាជវង្ស

 ព្រះនាងម្ចាស់ Mako និង ស្វាមី Komuro បានរៀបអាពាហ៍ពិពាហ៍ដោយស្ងប់ស្ងាត់នៅខែតុលា ឆ្នាំ២០២១។ បន្ទាប់មកអ្នកទាំងពីរនឹងប្រើជីវិតសាមញ្ញនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ ព្រះនាងម្ចាស់ ម៉ាកុ គឺជាក្មួយស្រីរបស់ព្រះចៅអធិរាជបច្ចប្បន្ន។ ដោយព្រះបិតារបស់ព្រះនាងជាប្អូនប្រុសរបស់ព្រះចៅអធិរាជព្រះបច្ចុប្បន្ន ព្រះអង្គម្ចាស់ អាគីស៊ីណុ ហើយព្រះអង្គក៏ស្ថិតនៅក្នុងបញ្ជីរាជទាយាទផងដែរ។ តាមច្បាប់រាជវង្ស ស្ត្រីដែលនៅក្នុងរាជង្សត្រូវអស់តួនាទី និងងារក្នុងរាជវង្សនៅពេលដែលរៀបការជាមួយនឹងសាមញ្ញជន។ ជាមួយគ្នានោះដែរ នាងនឹងទទួលបាន ប្រាក់ប្រមាណជាជាង១លានដុល្លារ ប៉ុន្តែ សម្រាប់ព្រះនាងម្ចាស់ ម៉ាកូ ព្រះនាងនឹងបដិសេធដោយមិនទទួលយកប្រាក់ទាំងនេះ។ គួរបញ្ជាក់ ផងដែរថា ពិធីរៀបការរបស់ព្រះនាងម្ចាស់ ម៉ាកូ បានពន្យារពេលម្តងរួចទៅហើយ ដោយអ្នកទាំងបានភ្ជាប់ពាក្យ តាំងពីឆ្នាំ២០១៦ មកម៉្លេះ។ តែដោយសារតែបញ្ហាមួយចំនួន ទើប
ធ្វើឲ្យមានការពន្យារពេល។

ការសោយទីវង្គត របស់ព្រះអង្គម្ចាស់ ហ្វីលីព

 ព្រះអង្គម្ចាស់ហ្វីលីព ត្រូវជាព្រះស្វាមីរបស់ មហាក្សត្រី អេលីហ្សាបេតទី២ បានយាងចូលទីវង្គត កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ ក្នុងព្រះជន្ម ៩៩ ព្រះវស្សា។

ព្រះអង្គម្ចាស់ ហ្វីលីព ជាអតីត រាជវង្សក្រិក បានទទួលសញ្ជាតិអង់គ្លេស និងបានរៀបអភិសេកជាមួយ ម្ចាស់ក្សត្រី អេលីហ្សាបេតទី២ នៅឆ្នាំ ១៩៤៧។

ព័ត៌មានខ្លីៗក្នុងពិភពរាជវង្ស