https://cdn.norton-u.com/blog/storage_photos/July-2022/1657859530អន្តរកម្មរវាង មនុស្ស និងធម្មជាតិ.jpg
Updated: 15 July 2022

អន្តរកម្មរវាង មនុស្ស និងធម្មជាតិ

អន្តរកម្មរវាង មនុស្ស និងធម្មជាតិ

មនុស្ស និងធម្មជាតិមានទំនាក់ទំនងរវាងគ្នាពេញមួយជីវិត ហើយទំនាក់ទំនងពិសេសនេះគឺមានតាំងពីមនុស្សកកើតនៅលើភពផែនដីនេះមកម្លេះ។ 

អន្តរកម្មរវាង មនុស្ស និងធម្មជាតិ

មានគ្រាមួយ ធម្មជាតិ និង មនុស្សធ្លាប់បានរួមរស់ជាមួយគ្នាដោយភាពសុខដុមរមនា ប៉ុន្តែក្រោយមករូបភាពទាំងនោះក៏មិនសូវឃើញមានទៀតដែរ។ ជាការពិត ធម្មជាតិបានផ្ដល់ឲ្យយើងនូវអាហារ ទីជម្រក និងអ្វីៗផ្សេងទៀតដែលមនុស្សយើងត្រូវការ ប៉ុន្តែក្រោយមកអ្វីៗបានផ្លាស់ប្ដូរផ្ទុយស្រឡះ។ 

អន្តរកម្មរវាង មនុស្ស និងធម្មជាតិ

អស់រយៈពេល ៣សតវត្សកន្លងមកនេះ មនុស្សបានចាប់ផ្ដើមបំផ្លាញធម្មជាតិដោយ ការបូមយករ៉ែពីក្នុងដី ការបំពុលបរិយាកាសដោយផ្សែង កាកសំណល់ពីរោងចក្រសហគ្រាស ការកាប់បំផ្លាញព្រៃឈើ កាកសំណល់នុយក្លេអ៊ែរ និងការចោលសំរាមពាសវាលពាសកាល។ តើសកម្មភាពទាំងនេះ វាមិនមែនជាដើមហេតុដែលធ្វើឲ្យធម្មជាតិ និងមនុស្សកាត់ផ្ដាច់ទំនាក់ទំនងរវាងគ្នាទេមែនទេ?

អន្តរកម្មរវាង មនុស្ស និងធម្មជាតិ

ជាលទ្ធផល ធម្មជាតិមិនបាននៅស្ងៀមចំពោះបញ្ហាទាំងនេះទេ វាបានឆ្លើយតបមកវិញជាមួយ ការឡើងកម្ដៅនៃភពផែនដី ភ្លើងឆេះព្រៃ ទឹកជំនន់ (ឧទាហរណ៍: រលកយក្សស៊ូណាមិ) និងការកើនឡើងនៃនីវ៉ូទឹកសមុទ្រ។ អន្តរកម្មរវាង មនុស្ស និងធម្មជាតិ

សរុបសេចក្ដីមក ដើម្បីរក្សាទំនាក់ទំនងរបស់យើងជាមួយនឹងធម្មជាតិ យើងត្រូវចាប់ផ្ដើមកសាងចលនាសង្គម និងលើកកម្ពស់នៃការយល់ដឹងរបស់មនុស្សដើម្បីជម្រុញឲ្យមានលំហបៃតង (ឧទ្យាន) កាន់តែច្រើនបន្ថែមទៀតដូចជាការកាត់បន្ថយការកាប់ព្រៃឈើ បែមកដាំដើមឈើបន្ថែមជាដើម។ ម្យ៉ាងទៀត យើងគួរបណ្ដុះគំនិតកុមារ និងបង្កើនការយល់ដឹងរបស់ពួកគេតាមរយៈបង្កើតជាមេរៀននៅក្នុងកម្មវិធីសិក្សា ដើម្បីឲ្យពួកគេចេះគោរព និងស្រឡាញ់ធម្មជាតិឲ្យបានច្រើន ហើយនេះជាវិធីតែមួយគត់ដែលអាចរំដោះខ្លួនយើងពីកំហឹងធម្មជាតិ និងរក្សារន្តរកម្មរវាងមនុស្សជាមួយធម្មជាតិឲ្យមានស្ថេរភាព។