Updated: 25 April 2022

មជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី Banteay Srey Butterfly Centre (BBC)

មជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី Banteay Srey Butterfly Centre (BBC)

     មជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី គឺជាសួនមេអំបៅនៅខេត្តសៀមរាបដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៩។ បច្ចុប្បន្ន សួននេះបានក្លាយជាមជ្ឈមណ្ឌលមេអំបៅធំជាងគេនៅអាស៊ីអាគ្នេយ៍បើយើងតាមគេហទំព័រ TripAdvisor។ ក្នុងសួនមានដើមឈើ និងផ្កាចម្រុះពណ៌ដែលចំណី និងជម្រកដល់មេអំបៅជាច្រើនប្រភេទ បង្កើតបានជាទស្សនីយ៍ភាពគួរឲ្យទស្សនា។ ក្រៅពីទេសភាព ក៏មានកន្លែងចញ្ចឹម និងថែទាំមេអំបៅ តាមដំណាក់កាល តាំងពីនៅជាដង្កូវ, ជាពង, រហូតដល់ក្លាយជាមេអំបៅ។ មេអំបៅពូជផ្សេងៗហោះហើរក្នុងសួនបិទជិតមួយនេះ។ មិនត្រឹមតែជាកន្លែងទទួលទេសចរទេ ទីនេះក៏ជាកន្លែងផ្តល់ចំណេះដឹងដល់សាធារណៈជនជាពិសេសកុមារ។ 

មជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី Banteay Srey Butterfly Centre (BBC)

ក្មេងៗមានឱកាសចូលមកសិក្សាពីវដ្ដជីវិតនៃមេអំបៅដែលនេះជាចំណេះដឹងទាក់ទងនឹងជីវវិទ្យា និងបំនិនជីវិត ព្រមទាំងបណ្តុះគំនិតស្រលាញ់ធម្មជាតិដល់ក្មេងៗទៀតផង។ មជ្ឈមណ្ឌលអំបៅនេះមានទីតាំងនៅក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ស្ថិតនៅតាមដងផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី បើយើងធ្វើដំណើរពីក្រុងសៀមរាបទៅគឺនៅខាងឆ្វេងដៃ។

មជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី Banteay Srey Butterfly Centre (BBC)

ចំណូលដែលបានពីការលក់សំបុត្រចូលទស្សនាឲ្យទេសចរ គឺចូលរួមក្នុងកាកាត់ បន្ថយ ភាពក្រីក្រដល់ប្រជាជនក្នុងតំបន់ និងផ្គត់ផ្គង់គម្រោងអភិរក្សផ្សេងៗ ទៀត។

មជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី Banteay Srey Butterfly Centre (BBC)

Related Posts