Updated: 6 March 2022

វិធីសាស្ត្រសិក្សាសម្រាប់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងសម័យ ឌីជីថលូបនីយកម្ម

វិធីសាស្ត្រសិក្សាសម្រាប់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងសម័យ ឌីជីថលូបនីយកម្ម

ការអប់រំបែបឌីជីថល ដោយអនុវត្តកម្មវិធីសិក្សាបែបចម្រុះ (Blended Learning) រួមបញ្ចូលដោយការសិក្សាផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្នុងសិស្សតែម្នាក់។ បានន័យថា និស្សិតគ្រប់រូប តម្រូវឲ្យមានបទពិសោធន៍ទាំងការសិក្សាផ្ទាល់ក្នុងថ្នាក់ជាមួយសាស្ត្រាចារ្យព្រមជាមួយមិត្តរួមថ្នាក់ និង ត្រូវបណ្តុះបណ្តាលឲ្យមានបទពិសោធន៍សិក្សាតាមប្រព័ន្ធអនឡាញ។

កម្មវិធីសិក្សាបែបចម្រុះ (Blended Learning) មានគោលបំណង បន្ស៊ាំ និងពង្រឹងសមត្ថភាពរបស់និស្សិតលើការប្រើប្រាស់បច្ចេកវិទ្យាជាប្រយោជន៍ក្នុងការសិក្សារៀនសូត្រ ដើម្បីសមស្របនឹងការរីកចម្រើននៃវិទ្យាសាស្ត្រ ព្រមទាំងជួយឲ្យនិស្សិត សាស្ត្រាចារ្យ ព្រមទាំងបុគ្គលិកអប់រំ ឲ្យមានភាពបត់បែន និងអាចត្រៀមខ្លួនជានិច្ចចំពោះការផ្លាស់ប្តូរនានាតាមស្ថានការណ៍ និងតម្រូវការជាក់ស្តែង។

ការសិក្សាតាមវិធីសាស្ត្រចម្រុះ Blended Learning អាចឲ្យនិស្សិតបានសិក្សាជាមុនតាមរយៈសម្ភារៈឧបទេស ហើយបន្ទាប់មកគាត់អាចចំណាយពេលក្នុងថ្នាក់ដើម្បីស្តាប់បន្ថែមការពន្យល់ ឬ សួរបន្ថែមត្រង់ចំនុចដែលមានចម្ងល់ ពេលខ្លះក៏ជាពេលសម្រាប់ធ្វើកិច្ចការ(តេស្ត)ក្នុងថ្នាក់ និងអាចមានពេលពិភាក្សាជាក្រុមនៅក្នុងថ្នាក់ដោយមានសាស្ត្រាចារ្យនៅណែនាំ។

សម្រាប់កម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានថ្មីនេះ យើងបានរៀបចំកម្មវិធីសិក្សាទាំងក្នុងថ្នាក់ និងអនឡាញសម្រាប់និស្សិតគ្រប់រូប។ ជាមូលដ្ឋាន សម្រាប់និស្សិតគ្រប់ជំនាញទាំងអស់ នឹងតម្រូវឲ្យមកទទួលការសិក្សាក្នុងថ្នាក់ សម្រាប់ មុខវិជ្ជា ឬ ម៉ោង ភាសាអង់គ្លេស, កុំព្យូទ័រ និងមុខវិជ្ជាដែលតម្រូវឲ្យមានការអនុវត្តជាក់ស្តែង (ឧទាហរណ៍ដូចជាមុខវិជ្ជា គំនូរ និងលាយពណ៌ Color and Sketching នៃថ្នាក់ស្ថាបត្យកម្ម)...។

ការសិក្សាតាមវិធីសាស្ត្រចម្រុះ Blended Learning តម្រូវឲ្យមាន៖

  • ការរៀបចំប្រព័ន្ធគ្រប់គ្រង និងតាមដាន-វាយតម្លៃ ការរៀន និងបង្រៀន
  • ប្រព័ន្ធ និងកម្មវិធីដែលជំនួយក្នុងការរៀន និងបង្រៀន៖
    • Googles Docs Editor (Google Docs, Google Sheet, Google Forms, …)
    • Youtube
    • Zoom, Google Meet, 
    • Telegram, Facebook,
    • Google Classroom … ល
  • សម្ភារៈ ឧបទេស៖ 

វីដេអូ ៖ 

  • វីដេអូ គឺជា ឧបករណ៍បង្រៀនដ៏សំខាន់មួយក្នុងការរៀន និងបង្រៀន ក្នុងវិធីសាស្ត្រសិក្សាចម្រុះ
  • វីដេអូ អាចមានលក្ខណៈថតទុកជាមុន ដើម្បីបង្ហាញ ឬ ពន្យល់ និងវីដេអូដែលថតទុកសកម្មភាពពេលកំពុងពន្យល់
  • វីដេអូផ្សេងៗដែលពាក់ព័ន្ធនឹងមុខវិជ្ជាសិក្សាដើម្បីឲ្យនិស្សិតបានមើលឃើញនូវភាពជាក់ស្តែង និងមជ្ឈដ្ឋានផ្សេងៗ
  • និស្សិតអាចស្វែងរកវីដេអូនោះមកមើលឡើងវិញដើម្បីជាការរំលឹកមេរៀន ឬ សម្រាប់និស្សិតណាដែលរៀនតាមម៉ោងដែលគាត់រៀបចំដោយខ្លួនគាត់
  • វិដេអូអាចមានជា ៣ ប្រភេទ៖

១. វីដេអូពីការណែនាំ ឬ របៀបប្រើប្រាស់ប្រព័ន្ធសិក្សា ដូចជា៖ របៀបបង្កើតគណនេយ្យ, ចុះឈ្មោះ, ទាញយកមេរៀន, ប្រគល់កិច្ចការឬលំហាត់....ល

២. វីដេអូថតដោយ (Screen Record)៖ Slide មេរៀន និងការពន្យល់

៣. វីដេអូដោយកាម៉េរ៉ា ទូរស័ព្ទ-កុំព្យូទ័រ ឬ កាម៉េរ៉ាវីដេអូផ្ទាល់៖ បង្ហាញពីរបៀបពន្យល់ ឬ បង្រៀនរបស់សាស្ត្រាចារ្យ ឲ្យនិស្សិតបានឃើញមុខ និងកាយវិការរបស់សាស្ត្រាចារ្យផ្ទាល់

  • ឯកសាររៀន និងបង្រៀនអាចមានច្រើនទម្រង់៖ Ms. Word, Ms. Excel, PDF, E-book, PowerPoint, Textbook, Reference Link Website…
  • ការវាយតម្លៃការសិក្សា៖ លំហាត់អនុវត្ត និងកិច្ចការស្រាវជ្រាវ មានទាំងជាការសរសេរ, ការធ្វើវីដេអូRoleplay របស់និស្សិត, ការឆ្លើយសំនួរ និងសំនួរពហុជ្រើសរើស, ការពិភាក្សាជាក្រុម, កិច្ចការស្រាវជ្រាវ...

បច្ចុប្បន្នវិធីសាស្ត្រនេះ កំពុងក្លាយជាកម្មវិធីសិក្សាផ្លូវការមួយ និងជាតម្រូវការចាំបាច់សម្រាប់និសិ្សតដែលសិក្សានៅសាកលវិទ្យាល័យន័រតុន។​ គន្លឹះដែលសំខាន់មួយទៀតនោះគឺ ការអាន ។ ការអាន នឹងជួយដល់ការរៀនសូត្រ និងការស្រាវជ្រាវដល់និស្សិត និងសាស្ត្រាចារ្យបានយ៉ាងមានប្រសិទ្ធភាព។ វិធីសាស្ត្រថ្មី តម្រូវឲ្យយើងគ្រប់គ្នាធ្វើការសិក្សាស្រាវជ្រាវលើរបស់ថ្មីៗជាច្រើន​ ព្រោះភាពរីកចម្រើននៃបច្ចេកវិទ្យាវិទ្យា និងឧស្សាហកម្ម ៤.០ កំពុងលូតលាស់ និងត្រូវបានជំរុញឲ្យអនុវត្តលើគ្រប់វិស័យ។

ដោយ៖ សូរីយ៉ាភ័ណ្ឌ

 

Related Posts